ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

FN ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រក្នុងការចាត់តាំងសម្តេចជានាយករដ្ឋមន្ត្រី គឺខុសពីការតែងតាំង។ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យអ្នករិះគន់បែងចែងឲ្យច្បាស់ពីខ្លឹមសារនៃការចាត់តាំង និងតែងតាំង។ * សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ទាំងឡាយថា សូម្បីពាក្យតែងតាំង និងចាត់តាំងបែងចែកគ្នាមិនច្បាស់ផង តើឲ្យទៅធ្វើការងារអ្វីផ្សេងទៅកើត។ * សម្តេចតេជោ ហ៊ុន សែន បានហៅការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ជាការសម្រេចចិត្តក្នុងការជ្រើសយកការអភិវឌ្ឍ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល